khmer eng
  • សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលប្រជុំដើម្បីត្រៀមក្នុងកិច្ចប្រជុំASEP11
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភានៃភាពជាដៃគូសភាអាស៊ី-អឺរ៉ុប រួមមាន ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ម៉ែន ស៊ីផាន អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា លោកជំទាវ អ៊ុំ សូម៉ានីន សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) នាពេលខាងមុខ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្ហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំ ASEP11 តាមប្រព័ន្ធនិម្មិត (ZOOM) ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
    ១-ប្រសាសន៍លោកជំទាវកិត្តិសង្ហបណ្ឌិត ឃួន សុដារី ប្រធានអង្គប្រជុំ
    ២-របាយការណ៍សង្ខេបរបស់ឯកឧត្តម ឡេង ប៉េងឡុង លេខាធិការជាតិASEP11
    ៣-មតិយោបល់ចូលរួមពីអង្គប្រជុំ
    ៤-បញ្ហាផ្សេងៗ
    ៥-មតិបូកសរុបលោកជំទាវកិត្តិសង្ហបណ្ឌិត ឃួន សុដារី ប្រធានអង្គប្រជុំ។
    កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមប្រជុំពីចម្ងាយតាមប្រព័ន្ធនិម្មិត (ZOOM) រួមមានឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា